អាជ្ញាធរខេត្ត សម្រេចបិទផ្អាកមន្ទីរសម្រាកព្យាបាល ឡាក់គី នៅស្រុកគិរីវង់ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩

(តាកែវ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវដំណើរការរបស់មន្ទីរសម្រាកព្យាបាល ឡាក់គី ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលជាទីតាំងមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធ ក្នុង“ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១”។

Cambodia Inside Thumnail 2021 05 24

រដ្ឋបាលខេត្តតាកែវ បានផ្អាកជាបណ្តោះអាសន្ននូវដំណើរការរបស់មន្ទីរសម្រាកព្យាបាល ឡាក់គី ស្ថិតនៅទីតាំងខាងលើ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។ ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត។

ក្នុងលិខិតសម្រេចនោះដែរ បានបញ្ជាក់ថា ម្ចាស់មន្ទីរសម្រាកព្យាបាល បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្តល់វត្ថុសំណាកដល់មន្ត្រីសុខាភិបាល ទៅវិភាគរកមេរោគកូវីដ-១៩។ ចំពោះម្ចាស់មន្ទីរសម្រាកព្យាបាល ត្រូវចូលរួមជាមួយអាជ្ញាធរក្នុងការផ្តល់ព័ត៌មាន ដើម្បីស្រាវជ្រាវ និងរុករកអ្នកប៉ះពាល់ផ្សេងៗទៀតដើម្បីយកសំណាក។ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកសំណាកពីអ្នកពាក់ព័ន្ធទាំងអស់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅមន្ទីរសម្រាកព្យាបាល ឡាក់គី។ ចំពោះអ្នកដែលបានពាក់ព័ន្ធរូបណាខកខានមិនបានទៅផ្តល់វត្ថុសំណាកតាមកាលកំណត់ខាងលើ ត្រូវទៅផ្តល់សំណាកនៅមន្ទីរពេទ្យបង្អែក ឬ មណ្ឌសុខភាពដែលនៅក្បែរលំនៅស្ថាន៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

Image_2021 05 24_20 37 34

Image_2021 05 24_20 37 41

Image_2021 05 24_20 37 50