មានអ្នកខ្លះទៅធនាគារABA! អ្នកជំងឺកូវីដ-១៩ ចូលទៅប្រើប្រាស់សេវា នៅធនាគារ ABA និងមានអ្នកប៉ះពាល់ផ្ទាល់ ៣នាក់ មិនទាន់យកសំណាកនៅឡើយ

(ភ្នំពេញ)៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ចូលទៅប្រើប្រាស់សេវា នៅធនាគារ ABA សាខាបាក់ទូក(អគារឌីឡាណូ) ផ្លូវឆេកូស្លូវ៉ាគី កែងផ្លូវ១៣៤ សង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវានៅទីតាំងខាងលើ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៨៖១៥ ដល់ម៉ោង ៩៖០០ ព្រឹក។

បញ្ជាក់៖ អ្នកជំងឺកូវីដ-១៩ បានចូលទៅនៅខាងក្នុងនៃទីតាងខាងលើនេះ ទាំងជាន់ក្រោម និងជាន់លើ ហើយបានប៉ះពាល់ផ្ទាល់បុគ្គល ៣នាក់ និងមិនទាន់បានទៅយកសំណាកនៅឡើយនោះទេ

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 24_19 59 37