ចុមយក្សអ្នកលក់ត្រីកន្លែងបោះដុំ! មានវិជ្ជមានកូវីដ-១៩ នៅកន្លែងចែកចាយត្រី ជិតផ្សារព្រែកព្នៅ

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ពីករណីអ្នកជំងឺកូវីដ-១៩ ជាអ្នកលក់ត្រី នៅកន្លែងចែកចាយត្រី ជិតផ្សារព្រែកព្នៅ តាមបណ្ដោយផ្លូវជាតិលេខ ៥។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលជាអាជីវករលក់ត្រី ឬបានទៅទិញត្រីនៅតាំងខាងលើ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់៖ អ្នកជំងឺកូវីដ-១៩ គឺជាអ្នកលក់ត្រី ហើយបានទៅទិញ និងដឹកត្រី នៅទីតាំងខាងលើនេះ ស្ទើរតែជារៀងរាល់ថ្ងៃ យកទៅលក់នៅផ្សារដំណាក់ត្រយឹង។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ៖

១-វិទ្យាល័យបាក់ទូក (ខណ្ឌ ៧មករា)

២-វិហារយេស៊ូច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ)

៣-ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ)

៤-ម៉ូឌីន៥ (ខណ្ឌ ឫស្សីកែវ)

៥-សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ)

Photo_2021 05 24_17 07 01