អ្នកណាខ្លះញាំគុយទាវនៅច្រកផ្លូវឌឿងហែម! អ្នកជំងឺកូវីដ-១៩ ចំនួន ១០នាក់ ជាអ្នកលក់គុយទាវ ចាប់ពីថ្ងៃទី…

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ពីករណីអ្នកជំងឺកូវីដ-១៩ ចំនួន ១០នាក់ លក់គុយទាវ មាត់ច្រកផ្លូវឌឿងហែម (ខាងជើងផ្សារអូរឫស្សី) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយគ្រួសារអ្នកលក់ ឬបានទៅទិញខ្ចប់ ឬអង្គុយហូបគុយទាវ នៅទីតាំងខាងលើ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់៖ អ្នកលក់គុយទាវ រួមទាំងក្រុមគ្រួសាររបស់គាត់សរុប ១០នាក់ ធ្វើតេស្ដឃើញវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ៖

១-វិទ្យាល័យបាក់ទូក (ខណ្ឌ ៧មករា)

២-វិហារយេស៊ូច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ)

៣-ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ)

៤-ម៉ូឌីន៥ (ខណ្ឌ ឫស្សីកែវ)

៥-សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ)

Photo_2021 05 24_16 04 03