ថ្ងៃទី២៤នេះ! អាជ្ញាធរខេត្តព្រៃវែង រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២០នាក់បន្ថែមទៀត

(ព្រៃវែង)៖ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២០នាក់ បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១។

Cambodia Inside Thumnail 2021 05 24

រដ្ឋបាលខេត្តព្រៃវែង សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផលបានពិនិត្យរកមុខសញ្ញាវីរុសកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២០នាក់ (ស្រី ៩នាក់)បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ព្រឹត្តិការណ៍ ២០កុម្ភៈ និងមកពីតាមបណ្តារាជធានី-ខេត្ត និងមកពីក្រៅប្រទេស ដែលមានរាយនាមដូចខាងក្រោម៖

1

2