អ្នករត់ម៉ារ៉ាតុង ២១នាក់បានស្លា.ប់ ក្នុងចំណោម ១៧៥នាក់ ក្នុងអាកាសធាតុដ៏អាក្រក់នៅប្រទេសចិន (មានវីដេអូ)

ចិន៖ មានមនុស្សយ៉ាងហោចណាស់ ២១នាក់បានស្លា.ប់ បន្ទាប់ពីបានរត់ចម្ងាយម៉ារ៉ាតុង នៅភាគពាយព្យខេត្ត Gansu ប្រទេសចិន បន្ទាប់ពីមានព្រឹលទឹកកកដ៏ត្រជាក់និងមានខ្យល់បក់បោកខ្លាំងនៅទីលានប្រណាំងកម្ពស់ខ្ពស់។

1

ការប្រណាំងដែលបានផ្តើមនៅព្រឹកថ្ងៃសៅរ៍ នៅ Jingtai Yellow River Stone Forest ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរ និងឧទ្យានដែលមានផ្ទៃក្រឡាប្រហែល ៥០គីឡូម៉ែត្រក្រឡា ស្ថិតនៅភាគអាគ្នេយ៍នៃតំបន់ Jingtai ក្នុងខេត្ត Gansu។

2

នៅវេលាម៉ោង ១៣ រសៀល នាថ្ងៃដដែល អ្វីៗបានចាប់ផ្តើមមានភាពចម្លែកនៅក្នុងការរត់ក្នុងរយៈចម្ងាយជាង ១០០គម៉ ឬ ៦២ម៉ាយ។ កីឡាករ ដែលបានចូលរួមរត់ប្រណាំង ចម្ងាយពី ២០ ទៅ ៣១គីឡូម៉ែត្រ បានរងនូវទឹកភ្លៀងដ៏ត្រជាក់រួមជាមួយព្រឹលនិងខ្យល់បក់យ៉ាងខ្លាំង។

3

ការផ្លាស់ប្តូរអាកាសធាតុភ្លាមៗត្រូវបានគេរាយការណ៍ថា បណ្តាលឱ្យមានការថយចុះកម្តៅចំពោះអ្នកចូលរួមជាច្រើននៃម៉ារ៉ាតុង ដែលមានមនុស្សសរុប ១៧២ នាក់។ ត្រូវបានផ្អាកជា បន្ទាប់ពីអ្នករៀបចំបានបាត់បង់ទំនាក់ទំនងជាមួយសមាជិកជាច្រើន៕

4

5

6

ទស្សនាវីដេអូខាងក្រោម ៖