រកឃើញវិជ្ជមាន.កូ.វី.ដ-១៩ថ្មីចំនួន ០៤នាក់ និងប៉ះពាល់ផ្ទាល់ចំនួន ១៥នាក់ នៅក្នុងខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានបន្តរកឃើញវិជ្ជមានជំងឺ.កូ.វី.ដ-១៩ថ្មី ចំនួន ០៤នាក់ ក្នុងនោះ ស្រុកក្រូចឆ្មារ ចំនួន ០១នាក់, ស្រុកអូររាំងឪ ចំនួន ០១នាក់, ស្រុកពញាក្រែក ចំនួន 0១នាក់ និងស្រុកមេបត់ ចំនួន ០១នាក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

Cambodia Inside Thumnail 2021 05 24

រដ្ឋបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកក្រូចឆ្មារ ស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជ្រាបថាៈ ករណីការឆ្លងរាលដាលនៃជំងឺ.កូ.វី.ដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នេះ យោងលទ្ធផលតេស្ករហ័ស.កូ.វី.ដ-១៩(Rapid Test) បានរកឃើញវិជ្ជមានជំងឺ.កូ.វី.ដ-១៩ថ្មី ចំនួន O៤នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ម៉ូ ស៊ីនីន ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិខ្សាច់ក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ មកពីខេត្តព្រះសីហនុ និងបានប៉ះពាល់ផ្ទាល់ចំនួន ០៥នាក់

២-ឈ្មោះ សាត ហៃ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំដំរិល ស្រុកអូររាំងឪ បានប៉ះពាល់ផ្ទាល់ចំនួន ០៦នាក់

៣-ឈ្មោះ យីង យាន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក មកពីប្រទេសថៃ និងបានប៉ះពាល់ផ្ទាល់ចំនួន ០៣នាក់

៤-ឈ្មោះ ទូច ក្ដិប ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិសែនចំប៉ី ឃុំរំចេក ស្រុកមេមត់ បានប៉ះពាល់ផ្ទាល់ចំនួន ០១នាក់៕

ដើម្បីជ្រាបកាន់តែច្បាស់ថែមទៀត សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1