គិតម៉ោង៧ព្រឹកដល់ម៉ោង១២ នាថ្ងៃទី២៤នេះ អាជ្ញាធរខេត្តកោះកុង រកឃើញមានវិជ្ជមាន.កូ.វី.ដ-១៩ ចំនួន ១១នាក់ និងបានត្រៀម ២អគារ សម្រាប់ពិនិត្យព្យាបាល

(កោះកុង)៖ គិតម៉ោង៧ព្រឹកដល់ម៉ោង១២ នាថ្ងៃទី២៤ ខែឧសភា ២០២១នេះ អាជ្ញាធរ និងមន្រ្តីសុខាភិបាលខេត្តកោះកុង បានរកឃើញមនុស្សចំនួន ១១នាក់ផ្សេងទៀត មានវិជ្ជមាន.កូ.វី.ដ-១៩ ដោយនឹងកំពុងបន្តស្វែងបន្ថែមទៀត។

បើតាមការបញ្ជាក់របស់លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង គូសបញ្ជាក់ថា តួលេខថ្ងៃនេះ បើធៀបនឹងកាលពីថ្ងៃទី២៣ ឧសភា រកឃើញត្រឹមតែចំនួន២៣នាក់។ ភូមិដែលរកឃើញអ្នកឆ្លង.កូ.វី.ដច្រើនជាងគេ គឺភូមិវាលជើង និងភូមិត្រពាំង នៅក្នុងឃុំស្រែអំបិល។

ទាក់ទិនបញ្ហាប្រឈមនេះដែរ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល អះអាងថា ក្រុមការងាររដ្ឋបាលស្រុកត្រៀមរួចរាល់ហើយនូវអគារសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺ.កូ.វី.ដ-១៩ថ្មី នៅក្នុងបិរវេណវិទ្យាល័យស្រែអំបិល ចំនួន ២អគារ មាន៨បន្ទប់។ ប្រសិនបើមន្ទីរពេទ្យបង្អែកស្រុក ខ្វះខាតទីកន្លែងព្យាបាល។

លោកអភិបាលស្រុកស្រែអំបិល ក៏បានសង្កេតឃើញថា នៅម៉ោងនេះ ប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរមន្រ្តីជំនាញបានល្អប្រសើរពុំមានការគេសវេះអ្វីនោះទេ។ ទៀតសោត ប្រជាពលរដ្ឋដែលមានការសង្ស័.យសុខភាព ក៏ហ៊ានរាយការណ៍ផ្តល់ព័ត៌មានមកក្រុមគ្រូពេទ្យផងដែរ ដោយមិនលាក់លៀមព្រោះតែក្តីបារម្ភ។

1

2

3

4

ប្រភពពីៈ មន្ទីរព័ត៌មានខេត្តកោះកុង