អុញនោះអ្នកជិះរថយន្តឈ្នួល! អ្នករត់រថយន្តឈ្នួលម្នាក់នៅស្រុកស្វាយជ្រំ មានវិជ្ជមានកូវីដ-១៩ អាជ្ញាធរស្វែងរកអ្នកពាក់ព័ន្ធ

(ស្វាយរៀង)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្លាប់ពាក់ព័ន្ធដល់បុរសម្នាក់ ដែលជាអ្នករត់រថយន្តឈ្នួល មានវិជ្ជមានកូវីដ-១៩ ស្រុកស្វាយជ្រំ។រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ និងបានជិះរថយន្តឈ្នួលមួយ ដែលមានឈ្មោះ ឯក ភក្ដី មានមុខរបរ រត់តាក់ស៊ី រថយន្តម៉ាក SangYong ពណ៌លឿង ស្លាកលេខ ស្វាយរៀង 2B-0159 (ហៅឡានកូនតារូ) នៅភូមិជៀសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ-កូវីដ១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាក ដែលមានទីតាំងនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ទូរស័ព្ទខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

1

2