ស៊ែរឲ្យគ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ទៅកាត់សក់ នៅហាងកាត់សក់ Taper Barbershop ខណៈជាងកាត់សក់នៅមិនទាន់យកសំណាក នៅថ្ងៃទី?

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ពីករណីអ្នកជំងឺកូវីដ-១៩ ទៅកាត់សក់ នៅហាងកាត់សក់ Taper Barbershop(នៅជិតស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅកាត់សក់នៅទីតាំងខាងលើ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចន្លោះម៉ោង ១០ ទៅ ១១ ព្រឹក។

សូមបញ្ជាក់៖ ជាងកាត់សក់នៅទីតាំងខាងលើនេះ មិនទាន់ទៅយកសំណាកនៅឡើយទេ គិតត្រឹមថ្ងៃទី២៣ ឧសភា ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 24_12 27 23