វត្តសារាវ័នតេជោ ត្រូវបិទខ្ទប់ ខណៈព្រះចៅអធិការ និងមន្ត្រីសង្ឃ ២០អង្គទៀត មិនទាន់បាន…

(ភ្នំពេញ)៖ វត្តសារាវ័នតេជោ បានបិ.ទខ្ទប់ជាស្ថាពរហើយ នៅវេលាម៉ោង ៩យប់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដោយក្រុមការងារ និងក្រុមគ្រូពេទ្យកំពុងអនុវត្តយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ពីសំណាក់ព្រះសង្ឃ និងអ្នកនៅក្នុងវត្តទាំងអស់បានចំនួន ២៧៥អង្គ/នាក់ លទ្ធផលវិជ្ជមាន ១០នាក់ ក្នុងនោះស្រី ២នាក់។

នៅខណៈនេះដែរ ព្រះចៅអធិការ និងមន្ត្រីសង្ឃ ២០អង្គទៀត មិនទាន់បានធ្វើសំណាកនៅឡើយទេ ដោយសារព្រះអង្គនិមន្តទៅធ្វើបុណ្យនៅស្រុក និងត្រូវយកសំណាកបន្តទៀត នៅពេលនិមន្តមកដល់វត្តនាពេលយប់នេះ ដោយក្រុមគ្រូពេទ្យកំពុងនៅរង់ចាំ៕

1

2

3

4