ដំណាំកញ្ឆាច្រើនណាស់! សមត្ថកិច្ច រកឃើញ និងកាប់ដុតបំផ្លាញដើមកញ្ឆា ៨ទីតាំង អាងស្តុបទឹក ៦ នៅចំនុចដុបភ្នំទទឹង ដែលជនខិលខួចលួចដាំ

(តាកែវ)៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរកឃើញទីតាំងដែលជនខិលខួច លួចដាំកញ្ឆា ហើយបានកាប់បំផ្លាញ ដែលមានផ្ទៃដីប្រមាណ ១៩៥៦ម៉ែត្រក្រឡា នៅចំនុចដុបភ្នំទទឹង នៅស្រុកគិរីវង់។

ក្រោមការចង្អុលបង្ហាញពីសំណាក លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានឡើងរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន ០៨ទីតាំង អាងស្តុបទឹក ០៦ នៅចំនុចដុបភ្នំទទឹង ស្ថិតក្នុងភូមិសាស្ត្រ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ១៩៥៦ម៉ែត្រក្រឡា ។

បច្ចុប្បន្នកម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

1

2

3

4

5

6

7

8

9

10

ប្រភពពីៈ ស្នងការដ្ឋាននគរបាលខេត្តតាកែវ