មានទៅទីនោះអត់! បុរសម្នាក់ផ្ទុកមេរោគកូវីដ-១៩ ចូលទៅហូអាហារ នៅភោជនីយដ្ឋានហាយវ៉េ ៥៥៥ ក្រុងស្វាយរៀង ចាប់ពីថ្ងៃទី?

(ស្វាយរៀង)៖ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ម្នាក់ ឈ្មោះ កែវ សុខុន ភេទប្រុស អាយុ ៣៨ឆ្នាំ ភូមិកណ្ដាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ធ្លាប់បានចូលហូបអាហារនៅភោជនីយដ្ឋានហាយវ៉េ ៥៥៥ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

1

2

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាក ដែលមានទីតាំងនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ទូរស័ព្ទលេខ(ខេត្ត) 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

3

4

ប្រភពពីៈ រដ្ឋបាលខេត្តស្វាយរៀង