កូវីដចូលដល់វត្ត! ព្រះសង្ឃ និងសិស្សនិស្សិត ដែលគង់/ស្នាក់នៅកុដិមួយក្នុងវត្តសារាវ័នតេជោ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩

(ភ្នំពេញ)៖ យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ពីករណីរកឃើញជំងឺកូវីដ-១៩ ទៅលើព្រះសង្ឃ និងសិស្សនិស្សិត ដែលគង់/ស្នាក់នៅកុដិមួយក្នុងវត្តសារាវ័នតេជោ និងត្រូវបាននិមន្ត/នាំយកទៅព្យាបាល។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិតនៅទីតាំងខាងលើ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

1 (2)

2 (2)

3