កើនឡើងខ្លាំង! កម្មករ បុគ្គលិកខ្មែរ និងបរទេស ចំនួន ៨៦នាក់ ដែលបម្រើការងារនៅរោងចក្រចំនួន ២ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨៦នាក់ថ្មីបន្ថែមទៀត ដែលជាកម្មករ បុគ្គលិកខ្មែរ និងបរទេស នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូន សាធារណជន និងប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ" នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះ ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨៦នាក់ ដែលជាកម្មករ បុគ្គលិកខ្មែរ និងបរទេស បម្រើការងារនៅក្នុងរោងចក្រ ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា) និងរោងចក្រ តឹកហ្វុក (ខេមបូឌា) ហ្គាមេន ដែលមានទីតាំងនៅភូមិផ្សារត្រាច និងភូមិលង្វែក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានរាយនាមដូចខាងក្រោម៖

1

Image_2021 05 24_09 31 04

Image_2021 05 24_09 31 17