រកឃើញច្រើន! បុរសម្នាក់មកពីខេត្តព្រះសីហនុ បានចម្លងជំងឺកូវីដ-១៩ ដល់មនុស្ស ២២នាក់បន្ថែទៀត នៅខេត្តកោះកុង (មានបញ្ជីឈ្មោះ)

(កោះកុង)៖ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង បានបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៣នាក់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដែលជាករណីបុរសម្នាក់មកពីខេត្តព្រះសីហនុ បានប៉ះពាល់ផ្ទាល់បុគ្គលផ្សេងទៀតចំនួន ២២នាក់។

រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹង ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ បានរកឃើញអ្នកជំងឺកូវីដ-១៩ លើបុរសជនជាតិខ្មែរ ឈ្មោះ ម៉ន សុម៉េង អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រធ្វើចំណីសត្វ(អាយ តាវ) ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលធ្លាប់មានប្រវត្តិធ្វើដំណើរពីកន្លែងធ្វើការមកលំនៅដ្ឋាន ដើម្បីចូលរួមពិធីបុណ្យសពសាច់ញាតិក្នុងភូមិខ្នង ឃុំស្រែអំបិល រយៈពេល ០៣ថ្ងៃ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ និងបានត្រឡប់ទៅកន្លែងធ្វើការវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ តាមមធ្យោបាយរថយន្តដឹកកម្មករ ម៉ាកសាំងយ៉ុង ពណ៌ស មានស្លាកលេខ ភ្នំពេញ 2Z-6562 ។

ក្រោយពីការសាកសួរព័ត៌មានពីបុរសខាងលើ ក្រុមការងារឆ្លើយតបបន្ទាន់ជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្ត បានកំណត់នូវបុគ្គលប៉ះពាល់ផ្ទាល់ និងបានធ្វើតេស្តរហ័ស(Rapid Test) ដោយទទួលលទ្ធផលវិភាគវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ ដែលមានអត្តសញ្ញាណដូចខាងក្រោម៖

1

2