អភិបាលខេត្តព្រះសីហនុ សម្រេចដាក់ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ជា “តំបន់លឿង” ដោយហាមធ្វើដំណើរពេលយប់ ក្នុងរយៈពេល?

(ព្រះសីហនុ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចដាក់ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ជា “តំបន់លឿង” ជាមួយការហាមធ្វើដំណើរពេលយប់ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ លើកលែងតែការធ្វើដំណើរចាំបាច់មួយចំនួន មានរយៈពេលពីរសប្តាហ៍ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២៤ ខែឧសភា ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។

បើតាមសេចក្តីសម្រេចនេះ ការជួបជុំ ឬការប្រមូលផ្តុំជាលក្ខណៈឯកជន ត្រូវបានហាមឃាត់ លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា ហើយការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ក៏ត្រូវបានហាមឃាត់ដែរ។

ក្នុងសេចក្តីសម្រេចនេះ ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងករណីរកឃើញជំងឺកូវីដ-១៩ នៅក្នុងលំនៅឋាន ទីសំណាក់ សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ក្រុមហ៊ុន រោងចក្រ ឬសហគ្រាសណាមួយ ត្រូវកំណត់ទីតាំងនោះ ជា “តំបន់ក្រហម” គឺត្រូវហាមឃាត់ការចេញចូលទីតាំងនោះ និងសកម្មភាពមួយចំនួនទៀត៕

01

02

03

04