ស៊ែរឲ្យគ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ​ ៣នាក់ ជាបុគ្គលិក និងម្ចាស់ហាង សំណាងនិមល ២ (៣៦០)

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ពីករណីអ្នកជំងឺកូវីដ-១៩ ៣នាក់ ជាបុគ្គលិក នៅហាងសំណាងនិមល ២ (៣៦០) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៩ ផ្លូវលេខ ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅប្រើសេវា ឬមានទំនាក់ទំនងជាមួយម្ចាស់ហាងនៅទីតាំងខាងលើ ចាប់ពីថ្ងៃទី១៣ ខែឧសភា ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 23_15 28 24