អ្នកស្លា.ប់រាងស្រកបន្តិច! កូវីដ-១៩នៅថៃ អ្នកឆ្លងថ្មីមានចំនួន ៣,៣៨២នាក់បន្ថែមទៀត និងអ្នកស្លា.ប់ ១៧នាក់

(ថៃ)៖ នៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣,៣៨២នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មាន ៤៦០ចំនួន ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីខាងលើ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ថា មានអ្នកជំងឺចំនួន ១៧នាក់បានស្លា.ប់ផងដែរ ខណៈអ្នកជំងឺចំនួន ២,១៣១នាក់ បានជាសះស្បើយ និងអនុញ្ញាតិឱ្យចេញទៅផ្ទះ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺកូវីដ-១៩ សរុបទូទាំងប្រទេសចំនួន ១២៩,៥០០នាក់ ក្នុងនោះមានអ្នកស្លាប់ ៧៧៦នាក់ និងអ្នកជាសះស្បើយ ៨៤,៥៣៥នាក់៕

1 534

60a230c942783.image

145