ប្រវត្តិលំអិតរបស់ស្ត្រីខ្មែរឥស្លាមមានវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ផ្ទាល់ ៩នាក់ និងប្រយោង ១៩នាក់ ក្នុងនោះជាគ្រូពេទ្យ និងបុគ្គលិកពេទ្យ

(កំពង់ចាម)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានជូនព័ត៌មានលំអិតបន្ថែម អំពីករណីវិជ្ជមានកូវីដ-១៩ លើស្ត្រីជនជាតិខ្មែរឥស្លាម ០១នាក់ នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ក្នុងនោះ ប៉ះពាល់ផ្ទាល់៩នាក់ និង ដោយប្រយោល ១៩នាក់ ក្នុងនោះមានគ្រូពេទ្យនិងបុគ្គលិករបស់មន្ទីរពេទ្យបង្អែកហ៊ុនសែនស្ទឹងត្រង់។

ក្នុងរបាយការណ៏អំពីការអង្កេតស្រាវជ្រាវ បានឲ្យដឹងថា ករណីវិជ្ជមានកូវីដ-១៩ ឈ្មោះ អែល សិបតាស់ ភេទ ស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានធ្វើតេស្តរហ័ស ឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ សម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គ កំពង់ចាម ដែលមានជំងឺប្រចាំកាយៈ ក្អក ហត់ (ធ្លាប់ព្យាបាលរបេង វិជ្ជមាន បេកាបូក តែបោះបង់កាល ២ឆ្នាំកន្លងទៅ) ឡើងសម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម និងជំងឺពោះវៀន។ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានពឹងអ្នកនៅជិតផ្ទះឲ្យជូនមកមន្ទីរពេទ្យបង្អែកហ៊ុន សែនស្ទឹងត្រង់ ផ្នែកពិគ្រោះជំងឺក្រៅ ។

គ្រូពេទ្យផ្នែកពិគ្រោះជំងឺក្រៅ មិនបានយកសំណាកមុនគេទេ គ្រូពេទ្យបានបំពេញឯកសាររួចរាល់ បញ្ជូនទៅផ្នែក PMRS។ បន្ទាប់មកស្រង់កំហាកអ្នកជំងឺយកមកវិភាគជាមួយម៉ាស៊ីន ជីនអ៊ិចស្ពើត ស្រាវជ្រាវរកជំងឺរបេង បានទទួលលទ្ធផល អវិជ្ជមានមេរោគរបេង។ បន្តបានឲ្យទៅផ្នែកវិទ្យុសាស្ត្រដើម្បីថតសួត លទ្ធផលធម្មតា រួចហើយបានបញ្ជូនទៅជួបគ្រូពេទ្យ ដើម្បីចេញវេជ្ជបញ្ជាផ្តល់ថ្នាំព្យាបាល។ ទីបញ្ចប់ដោយមានការសង្ស័យ បន្តបញ្ជូនទៅយកសំណាកដើម្បីពិនិត្យ រកមេរោគកូវីដ-១៩ ដោយតេស្តរហ័ស លទ្ធផលវិជ្ជមានមេរោគកូវីដ-១៩។

តាមលទ្ធផលនៃការស្រាវជ្រាវរកឃើញ៖ អ្នកជំងឺ ប៉ះពាល់ផ្ទាល់ សរុបចំនួន ០៩នាក់ (ស្រី ០៤នាក់)

១-ឈ្មោះ ស្លេះ យូហូត ប្រុស អាយុ២៤ ភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ម៉ូតូឌុបអ្នកជំងឺ

២-ឈ្មោះ អ៊ីត ពុធ ប្រុស អាយុ៦០ ភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ប្តីអ្នកជំងឺ

៣-នុត ហឿន ស្រី អាយុ៥៥ ភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ បន្ទប់ថតសួតរួមគ្នា

៤-ដែង ឆក ប្រុស អាយុ ៥៣ ភូមិព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បន្ទប់ថតសួតរួមគ្នា

៥-ឈ្មោះ សុត រ៉ា ស្រី អាយុ ៤១ ភូមិត្នោតតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បន្ទប់ថតសួតរួមគ្នា

៦-ឈ្មោះ ជា ដាលី ប្រុស អាយុ ២៦ ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ គ្រូពេទ្យថតសួត

៧-ជា ចិន្តាមុនី ប្រុស អាយុ ៣០ ភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ គ្រូពេទ្យយកសំណាក

៨-ឈ្មោះ ភិរ៉ុន រ៉ាន់ណារត្ន័ ស្រី អាយុ៣២ ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ គ្រូពេទ្យពិគ្រោះ

៩-ឈ្មោះ ប៉ិច ស៊ីណាត ស្រី អាយុ ២៨ ភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ កាន់ឯកសារជំងឺ

អ្នកប៉ះពាល់ប្រយោលចំនួន ១៨នាក់ (ស្រី ១០នាក់)៖

១-ឈ្មោះ វ៉ា សុខឡេង ប្រុស អាយុ២៤ ភូមិអូរប្រាំ២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ កាន់ឯកសារជំងឺ

២-ឈ្មោះ ឈុនមុន្នី បញ្ញាបុត្រ ប្រុស អាយុ ៣ ភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ កូន(ជា ចិន្តាម្នី)

៣-ឈ្មោះ អូ ស៊ីម ស្រី អាយុ៥៤ ភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ អ្នកកំដរ

៤-ឈ្មោះ សំរិទ្ធ ថុល ស្រី អាយុ៦០ ភូមិព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ អ្នកកំដរ

៥-ឈ្មោះ ហេង តុលា ស្រី អាយុ២៨ ភូមិអូរ២ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ អ្នកកំដរ

៦-ឈ្មោះ អស វ៉ាន់ធឿន ប្រុស អាយុ ៥៤ ភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ប្ដី(អូ ស៊ីម)

៧-ឈ្មោះ ស្រី អូន ស្រី អាយុ៤០ ភូមិក្បាលអូរ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មកពិនិត្យជំងឺ

៨-ឈ្មោះ ឈិន យ៉ាម ស្រី អាយុ ៤៩ ភូមិក្បាលអូរ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មកពិនិត្យជំងឺ

៩-ឈ្មោះ សេង ហុកលី ប្រុស អាយុ៣០ ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ គ្រូពេទ្យ

១០-ឈ្មោះ វួន ចាន់ថន ស្រី អាយុ៣១ ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ គ្រូពេទ្យ

១១-ឈ្មោះ ឃន សុខខេង ប្រុស អាយុ៤៥ ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ គ្រូពេទ្យ

១២-ឈ្មោះ ឆុន នឿន ប្រុស អាយុ៣៥ ភូមិព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ គ្រូពេទ្យ

១៣-ឈ្មោះ ឡឹប ស្លេះ ប្រុស អាយុ ៧២ ភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ គ្រួសារស្លេះ យូហូត

១៤-ឈ្មោះ លាស់ អាប់សោះ ស្រី អាយុ ៦៨ ភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ គ្រួសារស្លេះ យូហូត

១៥-ឈ្មោះ មីន ឡាម៉ី ស្រី អាយុ២៥ ភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ គ្រួសារស្លេះ យូហូត

១៦-ឈ្មោះ ហា គីនីន ប្រុស អាយុ២ ភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ គ្រួសារស្លេះ យូហូត

១៧-ឈ្មោះ វ៉ាន់ គ្រីរ៉ូហាន ប្រុស អាយុ៧ ភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ គ្រួសារស្លេះ យូហូត

១៨-ឈ្មោះ នូ ហាំទាំ ប្រុស អាយុ១០ ភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ គ្រួសារស្លេះ យូហូត

១៩-ឈ្មោះ ចាង ឈាងឈុន ប្រុស អាយុ៥១ ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ គ្រូពេទ្យ

ក្រុមការងារឆ្លើយតបបន្ទាន់ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិស្ទឹងត្រង់ ខិតខំស្រាវជ្រាវ រកករណីប៉ះពាល់ផ្ទាល់ និងអ្នកប៉ះពាល់ប្រយោលបន្ថែមទៀត។

១-ប្ដីរបស់អ្នកជំងឺឈ្មោះ អ៊ីត ពុធ តេស្តរហ័សកូវីដអវិជ្ជមាន ដាក់ចត្តាឡីស័កនៅផ្ទះ។

២-ចំពោះអ្នកប៉ះពាល់ផ្ទាល់ ៨នាក់ទៀត រង់ចាំ ៧ថ្ងៃទៀត បានធ្វើតេស្តរហ័សកូវីដ-១៩ ហើយបច្ចុប្បន្នកំពុងដាក់ ចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យចំនួន ៧នាក់ នឹងចត្តាឡីស័ក នៅផ្ទះ ១នាក់(ម៉ូតូឌុប)។

៣-ចំពោះអ្នកប៉ះពាល់ប្រយោលទាំងអស់ឲ្យទៅធ្វើចត្តាឡីស័កនៅផ្ទះ។

៤-ចំពោះមន្ទីរពេទ្យ ត្រូវបានបិទ ៣ផ្នែកៈ ១-បន្ទប់វិទ្យុសាស្រ្ត, ២-បន្ទប់ពិនិត្យឈាម និង៣-បន្ទប់គ្រូពេទ្យពិគ្រោះជំងឺ។

Image_2021 05 23_14 02 37