ច្រើនណាស់! អាជ្ញាធរខេត្តស្វាយរៀង យកសំណាកលើកទី១ លើអ្នកដឹកកម្មករដោយរថយន្តនៅរោងចក្រយូលី ចំនួន ៩២នាក់ ឃើញវិជ្ជមានកូវីដ-១៩

(ស្វាយរៀង)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញបញ្ជីរាយនាមអ្នកដឹកកម្មករដោយរថយន្តប្រចាំតំបន់សេដ្ឋកិច្ចពិសេស សានតុង សាន់សែល ដែលពាក់ព័ន្ធជាមួយកម្មករ កម្មការិនី រោងចក្រយូលី អ៊ីនធើណេសិនណល (ខេមបូឌា) ហ្គាមែន យកសំណាកលើកទី១ មានវិជ្ជមានកូវីដ-១៩ ចំនួន ៩២នាក់។

រដ្ឋបាលខេត្ត សូមអំពាវនាដល់បងប្អូនកម្មករ-កម្មការិនី ដែលធ្លាប់បានទាក់ទងចេញចូលធ្វើការ និងធ្វើដំណើរតាមរថយន្តដឹកកម្មករ នៅក្នុងរោងចក្រយូលី ១ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

1

2

3

4

5

6