គួរឲ្យសោកស្ដាយណាស់! ភរិយាអតីតកីឡាករហែលទឹកជម្រើសជាតិ មរណៈភាពដោយជំងឺកូវីដ-១៩ទាំងមានកូនក្នុងផ្ទៃ

(ភ្នំពេញ)៖ អ្នកស្រី អ៊ុ សុខខែម ដែលជាភរិយាលោក គុណ ណារ៉ាក អតីតកីឡាករហែលទឹកជម្រើសជាតិឆ្នាំ១៩៩០ ដល់ឆ្នាំ២០០០ ដែលបច្ចុប្បន្ននេះ ជាមន្ត្រីគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធខ្មែរកីឡាហែលទឹក បានស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើយោងតាមការបញ្ជាក់ពី សហព័ន្ធខ្មែរកីឡាហែលទឹក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ។

1

2

សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ទៀតថា គ្រួសាររបស់លោក គុណ ណារ៉ាក មានទុក្ខជាទម្ងន់ ដោយភរិយាឈ្មោះថា អ៊ុ សុខខែម អាយុ ៣៥ឆ្នាំ និងមានផ្ទៃពោះ៧ខែ បានឆ្លងជំងឺកូវីដ-១៩ និងបានសម្រាកព្យាបាលជំងឺ នៅយប់ថ្ងៃទី១៩ ខែឧសភា វេលាម៉ោង១២យប់ និងព្រឹកថ្ងៃទី២៣ ខែឧសភា វាលាម៉ោង៣ព្រឹក បានទទួលមរណភាព ដោយជំងឺកូវីដ-១៩ ដ៏កាចសាហាវ ។

3

4

ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំរួមទាំងមន្ត្រីក្រោមឱវាទ គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់ របស់សហព័ន្ធខ្មែរកីឡាហែលទឹក សូមសម្តែងការសោកស្ដាយនូវការបាត់បង់ជីវិតភរិយារបស់លោកគុណ ណារ៉ាក និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព និងសូមឧទ្ទិសដួងវិញ្ញាណក្ខន្ធលោកស្រី បានទៅកាន់ទីបរមសុខ៕

5

6