អភិបាលក្រុងកំពង់ចាម បិទខ្ទប់ផ្ទះចំនួន ៤ខ្នងផ្ទះ ដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩

(កំពង់ចាម)៖ លោក ចាន់ ផល្លី អភិបាល នៃគណអភិបាលក្រុងកំពង់ចាម បានដឹកនាំក្រុមការងារ សង្កាត់វាលវង់ សង្កាត់កំពង់ចាម និងកម្លាំងប៉ុស្តិ៍សង្កាត់ ចុះបិទផ្ទះចំនួន ៤ខ្នងផ្ទះ ដែលប៉ះពាល់ផ្ទាល់អ្នកជម្ងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

លោកអភិបាលក្រុង បានឲ្យដឹងថា ក្នុងនោះ ម្ចាស់ផ្ទះទី១ ឈ្មោះ យុន សុខា នៅភូមិទី៦ សង្កាត់វាលវង់, ម្ចាស់ផ្ទះទី២ ឈ្មោះ គ្រួច ឆៃលាង នៅភូមិទី៦ សង្កាត់វាលវង់, ម្ចាស់ផ្ទះទី៣ និងទី៤ ឈ្មោះស៊ិន ហួរ លក់ទូរសព្ទដៃ នៅភូមិទី១២ សង្កាត់កំពង់ចាម (ម្ចាស់ផ្ទះនេះ មានផ្ទះ២ នៅទល់មុខគ្នា និងលក់ទូរសព្ទ័ដូចគ្នា)។

ទន្ទឹមនោះដែរ អាជ្ញាធរក្រុងកំពង់ចាម បានធ្វើការណែនាំដល់ ម្ចាស់ផ្ទះទាំងអស់ ឲ្យអនុវត្តន៍វិធានការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវលាងដៃនឹងអាកុល ពាក់ម៉ាស និងរក្សាគម្លាត៕ប្រភពពី៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម

1

2