រំជួលចិត្តណាស់! តារាចម្រៀង ឆន សុវណ្ណរាជ បង្ហោះសារក៏ក្រៀមក្រំក្នុងចិត្ត ក្រោយពីម្តាយទើបទទួលមរណៈភាព ដោយសារជំងឺ?

(ភ្នំពេញ)៖ នៅព្រឹកទាបភ្លឺថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ ម្ដាយជាទីស្រលាញ់របស់តារាចម្រៀង ឆន សុវណ្ណរាជបានទទួលមរណៈភាពហើយ ដោយសារតែរោគលើសឈាម នឹងគាំងបេះដូង។ ក្នុងនោះដែរ លោក ឆន សុវណ្ណរាជ បានបង្ហោះសារជូនដំណឹងថា៖ «ម៉ាក់ហត់ហើយ ម៉ាក់សំរាកអោយសុខស្រួលណាម៉ាក់ ចាប់ពីថ្ងៃនេះទៅម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀត ហើយម៉ាក់បានសុខហើយ ម៉ាកគេងអោយសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់»។

B (1)

B (1)

លោកបាន បន្ថែមថាៈ «ខ្ញុំបាទសូមអភ័យទោសដល់ម្ចាស់កម្មវិធី ដែលខ្ញំបានលុបចោលភ្លាមៗទាំងអស់ផងដោយក្នុងពេលនេះ ម្តាយរបស់ខ្ញុំបានទទួលមរណៈភាពហើយ ដោយរោគលើសឈាម និងគាំងបេះដូង សូមអភ័យទោស។

តារាចម្រៀង ឆន សុវណ្ណារាជ ក៏បានបង្ហោះសារបន្ថែមទៀតថា៖ «ខ្ញុំបាទ និងក្រុមគ្រួសារមានទុក្ខជាទម្ងន់ដោយសារម្តាយជាទីស្រលាញ់របស់ខ្ញុំ បានលាចាកលោកទៅកាន់ទីឋានបរមសុខកាលពីយប់មិញ ដូច្នេះខ្ញុំបាទ និងក្រុមគ្រួសារទាំងមូលបានរៀបចំពិធីបុណ្យសព នៅគេហដ្ឋានយើងខ្ញុំដែលមានអាស័យដ្ឋាននៅផ្ទះលេខ៥៩E0 ផ្លូវលំលេខ៥ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សូមបងប្អូន និងញាតិមិត្តជិតឆ្ងាយទាំងអស់ជ្រាបជាដំណឹង។ សម្រាប់ព័ត៌មានអំពីទីតាំងពិធីបុណ្យសព សូមទំនាក់ទំនងតាមរយះលេខទូរស័ព្ទ ដូចខាងក្រោម: 096 660 9606 / 077 399 399»៕

B (2)

B (3)

B (4)

B (5)

B (6)

B (7)