ថ្ងៃនេះស្លា.ប់ច្រើនណាស់! ថ្ងៃទី២៣ ឧសភានេះ អ្នកឆ្លងកូវីដ-១៩ថ្មី ៥៦០នាក់ ជាសះស្បើយ ៥៣៧នាក់ និងអ្នកស្លាប់ រហូតដល់ទៅ…

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥៦០នាក់ បន្ថែមទៀត ក្នុងនោះ ឆ្លងពីក្រៅប្រទេស ចំនួន ១៥នាក់ ខណៈអ្នកជំងឺចំនួន ៥៣៧នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងអ្នកស្លា.ប់ ចំនួន ០៩នាក់។

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១៖

- ករណីឆ្លងសហគមន៍ ៥៤៥ នាក់

- អ្នកដំណើរពីបរទេស ១៥ នាក់

- ចំនួនអ្នកឆ្លងសរុប៖ ២៥,២០៥ នាក់

- ចំនួនអ្នកជាសះស្បើយ៖ ១៧,៧០១ នាក់

- ចំនួនអ្នកស្លា.ប់សរុប៖ ១៧៦នាក់

186510069_4055900177782391_2704144834976946592_n