អាសូរក្រៃលែង! ទារក២នាក់ មានជំងឺកូវីដ-១៩ហើយ ត្រូវវះកាត់ព្យាបាលជំងឺកាចសាហាវផ្សេងទៀត

(ភ្នំពេញ)៖ ទារក ២នាក់ វិជ្ជមានកូវីដ-១៩ មានជំងឺត្រូវវះកាត់ព្យាបាល ទារកតូចស្ទើរគីឡូ អាយុ១៤ថ្ងៃ មានជំងឺស្ទះគល់ពោះវៀន កៀបដោយសង្វារស្បៃពោះវៀនពីកំណើត និង បានឆ្លងកូវីដ-១៩ ពីក្រុមគ្រួសារ ចូលពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ដោយក្អួតខ្សោះជាតិទឹក និងខ្សោយក្រលៀននោមឈាម។ នេះបើតាមលើកឡើងរបស់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

មន្ទីរពេទ្យគន្ធបុប្ជា បានបន្ថែមឲ្យដឹងថា ចំណែកទារកម្នាក់ទៀត អាយុ១៧ថ្ងៃ មានបូសគុំខ្ទុះនៅដើមទ្រូង និង បានឆ្លងកូវីដ-១៩ ពីម្តាយ។ ហើយទារកទាំង ២នាក់ ត្រូវបានជួយសង្រ្គោះ និងធ្វើការវះកាត់ បានដោយជោគជ័យ និងព្យាបាលបន្ត៕

1

2

3

4

5

7

ប្រភព និងរូបភាព៖ មន្ទីរពេទ្យគន្ធបុប្ជា