ស៊ែរឲ្យគ្នាដឹងផង! អ្នកជំ.ងឺ.កូ.វី.ដ-១៩ ទៅកាត់សក់ នៅហាង គីម លី កាត់សក់បុរស នៅថ្ងៃទី…

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំ.ងឺ.កូ.វី.ដ-១៩ បានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ពីករណីអ្នកជំ.ងឺ.កូ.វី.ដ-១៩ ទៅកាត់សក់ នៅហាង គីម លី កាត់សក់បុរស ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៤៩៧Eo ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំ.ងឺ.កូ.វី.ដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានចូលទៅទីតាំងខាងលើ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 22_16 36 42