ស៊ែរឲ្យគ្នាដឹងផង! អ្នកជំងឺកូ.វី.ដ-១៩ ទៅទិញថ្នាំ នៅឱសថស្ថាន សុខគីម ខណៈអ្នកលក់ ៣នាក់ មិនទាន់យកសំណាកទៅ…

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូ.វី.ដ-១៩ បានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ពីករណីអ្នកជំងឺកូ.វី.ដ-១៩ ទៅទិញថ្នាំ នៅឱសថស្ថាន សុខគីម ដែលមានទីតាំងនៅផ្ទះលេខ២៩ ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូ.វី.ដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយអ្នកលក់ ឬទៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី១៧ ខែឧសភា ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់៖ អ្នកលក់ចំនួន ៣នាក់ នៅទីតាំងខាងលើនេះ មិនទាន់បានទៅយកសំណាកនៅឡើយទេរហូតមកដល់ពេលនេះ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 22_16 22 51