ថ្ងៃសៅរ៍នេះ នៅឥណ្ឌា អ្នកស្លា.ប់ដោយជំងឺកូ.វី.ដកើនឡើងដល់ជិត ៤,២០០នាក់ និងអ្នកឆ្លងថ្មីជាង ២៥៧,០០០នាក់ឆ្លង

(ឥណ្ឌា)៖ តាមការចេញផ្សាយពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១នេះ អ្នកស្លា.ប់ដោយសារជំងឺ.កូ.វី.ដ-១៩ នៅប្រទេសឥណ្ឌា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានចំនួន ៤,១៩៤នាក់ ដែលជាតួលេខខ្ពស់ជាងគេលើកលោកដដែល ហើយទន្ទឹមគ្នាក៏មានករណីឆ្លងថ្មីៗសរុប ២៥៧,២៩៩នាក់ ត្រូវបានរកឃើញ។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងកូ.វី.ដ-១៩ សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៦.៣លានករណី ក្នុងនោះមានអ្នកស្លា.ប់ ២៩៥,៥២៥នាក់ និងជាសះស្បើយឡើងវិញជាង ២៣លាននាក់ ខណៈអ្នកជំងឺជិត ៣លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។

2

គួរបញ្ជាក់ថា ទោះបីជាចំនួនករណីឆ្លងកូ.វី.ដ-១៩ ប្រចាំថ្ងៃនៅឥណ្ឌា បានធ្លាក់ចុះមកក្រោម ៣សែនករណីក្នុងមួយថ្ងៃ អស់ជាងមួយសប្តាហ៍ទៅហើយក្តី ក៏អ្នកជំនាញអន្តរជាតិធ្លាប់បានព្រមានថា នេះមិនមែនបណ្តាលមកពីតួលេខជាក់ស្តែង មានការធ្លាក់ចុះនោះឡើយ តែអាចបណ្តាលមកពី ការធ្វើតេស្តរកជំងឺនៅតាមទីជនបទ ដែលត្រូវបានគេជឿជាក់ថា កំពុងមានការរាត្បាតកូវីដ-១៩នោះ មានការខ្វះខាត។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូ.វី.ដ-១៩វិញ មកទល់ពេលនេះគឺ ឥណ្ឌាសម្រេចបានជាង ១៨៨លានដូស ក្នុងនោះ ១៤៦.៦២លាននាក់ បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស (១០.៧%នៃចំនួនប្រជាជនសរុប) និងជិត ៤១លាននាក់ ចាក់បានគ្រប់ដូស (៣%នៃចំនួនប្រជាជនសរុប)៕

1 (2)