អ្នកស្លា.ប់ ២៤នាក់ ដោយសារកូ.វី.ដ-១៩ និងរកឃើញអ្នកឆ្លងថ្មីៗជាង ៣,០០០នាក់ ក្នុងប្រទេសថៃ នៅថ្ងៃសៅរ៍នេះ

(ថៃ)៖ នៅថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ.កូ.វី.ដ-១៩ ចំនួន ៣,០៥២នាក់ថ្មីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នៅថ្ងៃនេះ។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៦០៥នាក់ ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ថា មានអ្នកជំងឺចំនួន ២៤នាក់បានស្លា.ប់ផងដែរ ខណៈមានអ្នកជំងឺចំនួន ២,៩០០នាក់ បានជាសះស្បើយ និងបានអនុញ្ញាតិឱ្យចេញទៅផ្ទះ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រា នូវករណីឆ្លងជំងឺ.កូ.វី.ដ-១៩ សរុបទូទាំងប្រទេសចំនួន ១២៦,១១៨នាក់ ក្នុងនោះមានអ្នកស្លា.ប់ ៧៥៩នាក់ និងអ្នកជាសះស្បើយ ៨២,៤០៤នាក់៕

1