អាណិតគាត់ដែរ! បុរសម្នាក់ដេកស្លា.ប់លើម៉ូតូ នៅមុខសណ្ឋាគារសុខាសៀមរាប ដោយសារតែ…

(សៀមរាប)៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកស្លា.ប់នៅលើម៉ូតូរបស់ខ្លួន ដែលបង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច ហេតុការន៍នេះនៅចំណុចមុខសណ្ឋាគារសុខាសៀមរាប ផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្រុមទី៦ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ទើបកម្លាំងសមត្ថកិច្ចជំនាញចុះ ស្រាវជ្រាវដល់កន្លែងកើតហេតុ។

លោកបន្តថា បើតាមការបំភ្លឺសាក្សីឈ្មោះ កាយ ផល្លី ភេទប្រុស រស់នៅភូមិឃុំខាងលើ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សម្បត្តិ មុន្នី ហៅចិន បានផឹកស្រាថ្នាំជាមួយរូបខ្លួនតាំងពីវេលាម៉ោង ១៤:០០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅភូមិបឹងដូនប៉ារហូតដល់យប់ជ្រៅ ដោយខ្លួនទាំងពីរនាក់ស្រវឹងខ្លាំងក៏បែកគ្នា លុះព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ស្រាប់តែមានមិត្តភ័ក្កប្រាប់ថាឈ្មោះ សម្បត្តិ មុន្នី ហៅចិន បានដេកស្លាប់លើម៉ូតូនៅចំណុចកើតហេតុខាងលើ។ លោកបន្ថែមថា ជនរងគ្រោះបានផឹ.កស្រាជាបន្តបន្ទាប់ប្រមាណបី-បួនថ្ងៃជាប់គ្នា ហើយទំនងមិនបានហូបអាហារគ្រប់គ្រាន់ទៀតផង។

1

ក្នុងនោះដែរ តាមការបញ្ជាក់ពីឈ្មោះ កែវ សំណាង ភេទស្រី ជាអ្នកលក់ដូរមានតូបជិតកន្លែងកើតហេតុបានឲ្យដឹងថា ខ្លួនបានក្រោកពីដេកបើកទ្វារដើរចេញពីតូបលក់ដូរ ស្រាប់តែឃើញជនរងគ្រោះបានដេកស្លាប់នៅលើម៉ូតូនៅកន្លែងកើតហេតុ។ ហើយក៏មានឈ្មោះ មាស សំអន ភេទប្រុស បានកំពុងរត់ហាត់ប្រាណប្រទះឃើញករណីនេះផងដែរ ដោយគាត់បានយកឈើទៅចាក់ឃើញថា មនុស្សប្រុសនោះមានសភាពរឹង ទើបសន្និដ្ឋានថា បានស្លា.ប់បាត់ទៅហើយ ក៏នាំគ្នាប្ដឹ.ងរាយការណ៍ជូនសមត្ថកិច្ច។

2

តាមការពិនិត្យជាក់ស្ដែងទៅលើសាកស.ពឈ្មោះ សម្បត្តិ មុន្នី ហៅចិន ភេទប្រុស អាយុ ៤១ឆ្នាំ បានដេកស្លា.ប់នៅលើម៉ូតូ ចំណែករាងកាយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ។ បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតផ្នែកកោសលវិច័យ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ សន្និដ្ឋានថា ការស្លា.ប់ខាងលើបណ្ដាលមកពីគាំងបះដូង (ខ្យល់គរ)។

3

បន្ទាប់ពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕