ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ អភិបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់នូវទីតាំងផ្ទះចំនួន ៣ខ្នង

(បាត់ដំបង)៖ យោងតាមសេចក្តីសម្រេចរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ៣ខ្នង ស្ថិតនៅក្រុមទី៤ ភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។

រដ្ឋបាលខេត្តបាត់ដំបង បានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ៣ខ្នង ស្ថិតនៅក្រុមទី៤ ភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។

ការបិទខ្ទប់ជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពីបានរកឃើញ ឈ្មោះ បួន ចាន់ធី ភេទស្រី អាយុ ៦២ឆ្នាំ និងឈ្មោះ បួន ចាន់ថន ភេទស្រី អាយុ ៦៦ឆ្នាំ ដែលរស់នៅ និងពាក់ព័ន្ធទីតាំងផ្ទះចំនួន ៣ខ្នង នៅក្នុងភូមិ សង្កាត់ខាងលើ មានជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2

4