មិនដឹងខឹងចិត្តរឿងអី បុរសម្នាក់ដុតផ្ទះខ្លួនឯង បណ្តាលឲ្យរាលដាលឆេះផ្ទះអ្នកដទៃអស់ ២ខ្នងទៀត (មានវីដេអូ)

(តាកែវ)៖ បុរសជាម្ចាស់ផ្ទះម្នាក់ មិនដឹងខឹងចិត្តរឿងអ្វីទេ បានជាមកដុតផ្ទះរបស់ខ្លួនឯង ដែលបណ្តាលឲ្យរាលដាល់ឆេះដល់អ្នកផ្ទះអ្នកជិតខាងអស់ ២ខ្នងថែមទៀត។ ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិស្វាយអំពា ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ កាលពីវេលាម៉ោងជាង ២រំលងអធ្រាត្រ ចូលនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

1 (1)

ជនបង្កដែលដុតផ្ទះនោះ ឈ្មោះ សែម សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្វាយអំពា ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ ជននេះបានដុតផ្ទះខ្លួនឯង មិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ ដែលផ្ទះមានទំហំទទឹង ៥ម៉ែត្រ បណ្តោយ៦ម៉ែត្រ ប្រក់ស័ង្កសីជញ្ជាំងស័ង្កសីរនាបក្តារ។

1 (2)

ផ្ទះទី២ ម្ចាស់ឈ្មោះ ខាន់ វីរៈ ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិឃុំជាមួយគ្នា ដែលផ្ទះមានទទឹង៥ម៉ែត្រ បណ្តោយ៦ម៉ែត្រ មួយខ្នងប្រក់ស័ង្កសីជញ្ជាំងស័ង្កសីរនាបក្តារ។

ចំណែក ផ្ទះម្ចាស់ឈ្មោះ សាន់ មុន្នីរ័ត្ថ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នាផ្ទះមួយខ្នង មានទទឹង ៥ម៉ែត្រ បណ្ដោយ ៦ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តារ។ រនាបទាំង ៣ខ្នង ឆេះអស់គ្មានសល់រួមទាំងសម្ភារៈ។

ហេតុការណ៍ខាងលើនេះកម្លាំងសមត្ថកិច្ច ក្រុមអគ្គិភ័យអន្តរាគមន៍របស់ស្នងការខេត្ត បានចេញរថយន្ត ចុះទៅពន្លត់អស់ទឹកចំនួន ១រថយន្តទើបរលត់៕

1 (3)

1 (4)

1 (5)

1 (6)

1 (7)