អាជ្ញាធរខេត្ត អំពាវនាវអ្នកដែលចេញចូលរោងចក្រ យូលី១ ក្រុងបាវិត បើមានអាការៈសង្ស័យត្រូវប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ជាបន្ទាន់

(ស្វាយរៀង)៖ នៅថ្ងៃទី២២ ខែឧភសា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ដែលធ្លាប់បានទាក់ទងចេញចូលធ្វើការនៅក្នុងរោងចក្រយូលី ១ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

186506373_2004416713040455_507724814709494021_n

187082514_2004416696373790_7143460221324909108_n

ប្រភពពីៈ រដ្ឋបាលខេត្តស្វាយរៀង