សំណាងល្អរួចពីមច្ចុរាជ! កូនភ្លោះ អាយុ ៣ខែ ឈឺជម្ងឺរលាកខ្លោចពោះវៀន ឆ្លងមេរោគក្នុងឈាម និងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបំផុត សង្គ្រោះបានដោយជោគជ័យ

(ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានជួយសង្គ្រោះកូនភ្លោះស្រី ដែលមានអាយុទើប ៣ខែ ពីជម្ងឺជាច្រើនមុខ ឲ្យរួចផុតពីក្រញាំមច្ចុរាជ។

យោងតាមគណនីហ្វេសប៊ុករបស់ Dr. Beat Richner បានឲ្យដឹងថា កូនភ្លោះស្រីតូចៗ អាយុ៣ខែ មកពីកំពង់ស្ពឺ មានជំងឺរលាកខ្លោចពោះវៀន ដោយឆ្លងមេរោគក្នុងឈាម និងកង្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរបំផុត ត្រូវបានជួយសង្រ្គោះជីវិត និងត្រូវបានថែទាំព្យាបាល ដោយក្រុមគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ អស់រយៈពេល ១៥ថ្ងៃ។

រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ រាល់ការបរិច្ចាគតូច ឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះនិងការពារជីវិត។ អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២៕

1

2

3

4

5

6