ស៊ែរឲ្យគ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ជាបុគ្គលិក នៅទីតាំងផលិតទឹកខ្មេះ រូបចេក

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ពីករណីអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិក នៅទីតាំងផលិតទឹកខ្មេះ រូបចេកដែលមានទីតាំងស្ថិតនៅ ផ្លូវOCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទិញ ទឹកខ្មេះ ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង ឬ មានទំនាក់ទំនងជាមួយបុគ្គលិកនៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី១៣ ខែឧសភា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 22_12 14 49