អភិបាលខេត្តព្រះសីហនុ សម្រេចផ្អាក រោងចក្រ ហ្ស៊ីជាង ហូមភ័ញ ហ្វើនីឈ័រ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង

(ព្រះសីហនុ)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មរោងចក្រ ហ្ស៊ីជាង ហូមភ័ញ ហ្វើនីឈ័រ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ផ្លូវជាតិលេខ៤ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយសាររកឃើញបុគ្គលិក កម្មករ បម្រើការងារនៅរោងចក្រខាងលើ មានវិជ្ជមានកូវីដ-១៩៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវលិខិតជូនដំណឹង ដូចខាងក្រោម៖

Photo_2021 05 22_11 29 56