ថ្ងៃនេះស្លា.ប់ ២នាក់! ថ្ងៃទី២២ ឧសភានេះ អ្នកឆ្លងកូវីដ-១៩ថ្មី ៤៨៨នាក់ ជាសះស្បើយ ៦៤០នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៤៨៨នាក់ បន្ថែមទៀត ក្នុងនោះ ឆ្លងពីក្រៅប្រទេស ចំនួន ១៥នាក់ ខណៈអ្នកជំងឺចំនួន ៦៤០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងអ្នកស្លា.ប់ ចំនួន ០២នាក់។

គិតត្រឹមព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១៖

- ករណីឆ្លងសហគមន៍ ៤៧៣ នាក់

- អ្នកដំណើរពីបរទេស ១៥ នាក់

- ចំនួនអ្នកឆ្លងសរុប៖ ២៤,៦៤៥ នាក់

- ចំនួនអ្នកជាសះស្បើយ៖ ១៧,១៦៤ នាក់

- ចំនួនអ្នកស្លា.ប់សរុប៖ ១៦៧នាក់

Image_2021 05 22_11 44 54