អ្នកភ្នំពេញ ៧នាក់ និងពលករមកពីថៃ ៣នាក់ រកឃើញវិជ្ជមានកូវីដ-១៩ នៅខេត្តព្រៃវែង (មានរូបថត)

(ព្រៃវែង)៖ នៅថ្ងៃ២២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង សូមជម្រាប បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត និងសាធារណជន ឲ្យបានជ្រាបថាៈ ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១០នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ រយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកនីមួយៗ មានដូចជា៖ ស្រុកពាមរក៍ ១នាក់, ស្រុកពាមជរ ១នាក់, ស្រុកពារាំង ១នាក់, ស្រុកស្វាយអន្ទរ ១នាក់, ស្រុកបាភ្នំ ២នាក់, ស្រុកស៊ីធរកណ្តាល ២នាក់, ស្រុកព្រះស្តេច ១នាក់ និងស្រុកកំពង់ត្របែក ១នាក់។

អ្នកឆ្លងជំងឺកូវីដ-១៩ខាងលើ គឺជាអ្នកដំណើរមកពីរាជធានីភ្នំពេញចំនួន ៧នាក់ និងមកពីប្រទេសថៃចំនួន ៣នាក់។

ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

សូមបងប្អូន ចូលរួមប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសហការណ៍អោយបានល្អ ក្នុងការរាយការណ៍អំពីអ្នកប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕

1

2

3

4

5

6

7

8

9

10