កើតច្រើនទៀតហើយ! អាជ្ញាធរខេត្តកំពង់ចាម រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់

(កំពង់ចាម)៖ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់ ក្នុងនោះ ស្រុកកំពង់សៀម ២៥នាក់, ស្រុកព្រៃឈរ ១៦នាក់, ស្រុកជើងព្រៃ ២៩នាក់, ស្រុកបាធាយ ០៣នាក់, ស្រុកចំការលើ ០៤នាក់, ស្រុកស្ទឹងត្រង់ ០១នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកកងមាស ០១នាក់, ក្រុងកំពង់ចាម ០៣នាក់, និងខេត្តព្រះវិហារ ០១នាក់ (ជាកម្មការិនីរោងចក្រនៅស្រុកជើងព្រៃ) ក្នុងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូន ដល់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បងប្អូនកម្មការីនីរោងចក្រចក្រខាងលីនតុន (ខាមបូឌា) រោងចក្រ ជួហួយ ហ្វូតវវែ ក្នុងស្រុកជើងព្រៃ និងរោងចក្រមេតថេក(ខេមបូឌា)ខប លីមីតធីត នៅស្រុកកំពង់សៀម បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

1

2

3

4