ពលករខ្មែរចំនួន ០៤នាក់ថ្មីបន្ថែមទៀត ដែលបានឆ្លងដែនពីប្រទេសថៃ រកឃើញមានវិជ្ជមានកូវីដ-១៩ ក្នុងខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ-១៩ លើពលករខ្មែរចំនួន ០៤នាក់ថ្មីបន្ថែមទៀត ដែលបានឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា នាថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងលិខិតប្រកាសព័ត៌មាន បានឲ្យដឹងដែរថា រដ្ឋបាលខេត្តឧត្តរមានជ័យ បានជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុង ខេត្តឧត្តរមានជ័យ មេត្តាជ្រាបថាៈ យោងតាមលទ្ធផលធ្វើតេស្តរហ័ស(RAPID TEST) របស់ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៤ករណីបន្ថែមទៀត លើពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ បានឆ្លងដែនចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលមានរាយនាមដូចខាងក្រោម៖

Image_2021 05 21_20 40 01