ព្រមចេញមកហើយ! លោកឧញ៉ា ឌួង ងៀប ចេញមកបំភ្លឺជុំវិញការចោទប្រកាន់រូបលោក ក្នុងបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានផ្សេងៗ

(ភ្នំពេញ) ៖ លោកឧញ៉ា ឌួង ងៀប បានចេញមកបំភ្លឺជុំវិញការចោ.ទប្រកាន់រូបលោកក្នុងបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានផ្សេងៗ តាមរយៈសារព័ត៌មាន កោះសន្តិភាព ដែលបានចុះផ្សាយនូវលិខិតបំភ្លឺទាំងស្រុង មានដូចខាងក្រោមនេះ ៖

ខ្ញុំបាទ ឌួង ងៀប បានចូលបម្រើការងារជានគរបាលជាតិ តាំងពីជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជា ។ ថ្ងៃនេះ ខ្ញុំសូមបំភ្លឺក្នុងនាមជាប្រជាជនមួយរូបជូនសាធារណជន ដើម្បីជ្រាប ៖ ដោយប៉ុន្មានថ្ងៃមកនេះ មតិអ្នកចូលមកខមមិន វាយប្រហាររូបខ្ញុំតាមបណ្តាញសង្គមយ៉ាងអាក្រក់ ។ ខ្ញុំសូមនិយាយប្រវត្តិខ្ញុំបន្តិច កាលពីជាង ៣០ ឆ្នាំមុន ខ្ញុំបានស្រោចស្រង់ជីវិតមនុស្សម្នាក់ ដោយរៀបចំគ្រួសារមួយ ហើយតម្រែតម្រង់ឱ្យគេដើរលើផ្លូវត្រូវ ហើយក៏ជ្រោងខ្ពស់ និងលើកកិត្តិយសគ្រួសារនេះមកដល់សព្វថ្ងៃនេះ។ តែដោយរយៈពេល៩ឆ្នាំមកនេះ គ្រួសារខ្ញុំនេះជួបឧបសគ្គធ្វើឱ្យរូបខ្ញុំមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ហើយពេលនោះរូបខ្ញុំ មិនរស់នៅក្នុងគ្រួសារទេ ដោយកូនខ្ញុំជូនខ្ញុំរស់នៅខុនដូតែម្នាក់ឯង ពេលយប់ដេកម្នាក់ឯង ហូរទឹកភ្នែកសឹងតែរៀងរាល់យប់ ហើយបន្ទាប់មកទើបជួបនឹងអ្នកក្រោយដែលគេចោទថា ស្រីកំណាន់នោះ។ នៅពេលដែលខ្ញុំរស់នៅខុនដូ បាលីរីសត ភរិយារបស់ខ្ញុំក៏ភ្ញាក់រឭកខ្លួន បានដឹកម្តាយបង្កើតរបស់ខ្ញុំដែលមានវ័យជាង ៨០ ឆ្នាំ និងប្អូនថ្លៃពៅរបស់ខ្ញុំ ដោយយំអង្វរខ្ញុំឱ្យទៅផ្ទះវិញ ពេលនោះខ្ញុំអាណិត និងគោរពម្តាយក៏ត្រឡប់ទៅផ្ទះវិញ ដោយមិនបានយករឿងរ៉ាវមកប្រាប់ម្តាយ។

1

ហើយរយៈពេលជាងមួយឆ្នាំមកនេះ រឿងរ៉ាវក៏បានកើតឡើងធ្វើឱ្យមានជម្លោះក្នុងគ្រួសារ ។ ហើយរូបខ្ញុំក៏រំងាប់ក្នុងគ្រួសារដើម្បីកុំមានរឿងរ៉ាវឮដល់ខាងក្រៅ ខ្លាចប៉ះពាល់កិត្តិយសគ្រួសារ ពេលនោះខ្ញុំសុខចិត្តប្រគល់ទ្រព្យសម្បត្តិទាំងអស់ក្នុងគ្រួសារ ព្រមទាំងក្រុមហ៊ុនដែលរូបខ្ញុំបានចំណាយកម្លាំងញើសឈាម រកស៊ីក្នុងមួយជីវិត ប្រគល់ឱ្យកូនទាំង ៤ នាក់ និងភរិយារបស់ខ្ញុំ ក្រោមការបង្ខិតបង្ខំ ថែមទាំងសុខចិត្តឱ្យគេវះកា.ត់អ.វៈយ.វៈ (គ្រៀ.វ) ទៀតផង ។

ក្រោយពេលខ្ញុំបានធ្វើតាមចប់សព្វគ្រប់ហើយ ភរិយាខ្ញុំនេះក៏មានកូនធម៌ផង ឪពុកធម៌ផងជ្រៀតជ្រែកចូលក្នុងគ្រួសារផង ទើបបណ្តាលឱ្យមានរឿងកាន់តែធំមកដល់ពេលនេះ ។

ចំណែកសារសំឡេងរបស់អតីតកូនប្រសាខ្ញុំ នាង ដេត ម៉ាលីណា និងលោកវរសេនីយ៍ ខ្លូត សុវណ្ណ ជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រឌិតរឿង ដោយម្នាក់ញោះញុ.ង លួងលោមឱ្យម្នាក់និយាយក្នុងពេលរបៀបស្រវឹ.ង ដោយចោ.ទប្រកាន់រូបខ្ញុំថា បំបែកបំបាក់គ្រួសារកូនបង្កើតខ្លួនឯងនោះ ដើម្បីឱ្យមានទោស។ ខ្ញុំក៏សូមបញ្ជាក់ថា រូបខ្ញុំ ឌួង ងៀប អត់ដែលបានស្គាល់បុគ្គលឈ្មោះ សុវណ្ណ នេះពីមុនមកទេ គ្រាន់តែធ្លាប់បានជួបតែ ២ ឬ ៣ដង ពេលចេញទៅហូបបាយជាមួយកូនប្រុសខ្ញុំ (ឌួង ឆាយ) ដែលឈ្មោះ សុវណ្ណ នេះគឺជាកូនធម៌របស់ភរិយាខ្ញុំ។

03

ខ្ញុំសូមបញ្ជាក់ជូនថា ចំពោះរឿងដីដែលនិយាយបានថា ខ្ញុំកាត់ឈ្មោះឱ្យនោះ ការពិតដីនេះដំបូងឡើយខ្ញុំបាននិយាយជាមួយធនាគារមួយដែលខ្ញុំរាប់អានជិតដិតនោះ ជួយទម្លាក់លុយឱ្យកូនប្រុស ឌួង ឆាយ និងនាង ដេត ម៉ាលីណា ដើម្បីចាប់ផ្តើមវិនិយោគដូចដែលខ្ញុំបានរកស៊ី រាប់សិបឆ្នាំកន្លងមក ដោយពេលនោះដន្លងខ្ញុំ ម្តាយបង្កើត ដេត ម៉ាលីណា ក៏ចូលហ៊ុនតូចមួយក៏មានទឹកប្រាក់ ៨៥.០០០ដុល្លារ ស្មើ ៥០០០ ម៉ែត្រការ៉េ នៅក្នុងកិច្ចសន្យាទិញដីមួយកន្លែង ដោយមានមេធាវីបោះត្រាយ៉ាងត្រឹមត្រូវ សរុបទឹកប្រាក់ (ហុកសិបប្រាំម៉ឺនដុល្លារ) ស្របពេលនោះ ឌួង ឆាយ និងនាង ដេត ម៉ាលីណា ចាប់ផ្តើមមានជម្លោះគ្នាមិនទាន់ឈានដល់ការលែ.ងលះគ្នាទេ ហើយ ដេត ម៉ាលីណា ក៏និយាយជាមួយខ្ញុំថា សុំប៉ាជួយកាត់ឈ្មោះឱ្យខ្ញុំទៅ ព្រោះខ្ញុំមិនមានទ្រព្យអីធំដុំទេ ។ ចំណែកដីទ្រព្យដែលប៉ាឯងឱ្យទៅ ឌួង ឆាយ ប្រហែលជាង ២០ លានដុល្លារនោះ ឆាយ មិនចែកឱ្យខ្ញុំទេ ដោយ ឆាយ និយាយថា នេះជាកេររបស់ឪពុកម្តាយគេទេ ដូច្នេះប៉ាឯងកាត់ឱ្យខ្ញុំទាំងអស់នោះមកដូចប៉ាជួយចៅទាំង ៣ អញ្ចឹង ខ្ញុំឆ្លើយថា ប៉ានឹងជួយកូនឯង តែកូនឯងត្រូវមានការយល់ព្រមពី ឆាយ តែក្រោយមកទៀតជម្លោះរវាង ឌួង ឆាយ និង ដេត ម៉ាលីណា កាន់តែខ្លាំងរហូតដល់ការលែ.ងលះគ្នា ។

02

ចំណែកដីរបស់ម្ដាយ ដេត ម៉ាលីណា បច្ចុប្បន្តម្ចាស់ដីឈ្មោះ សុខ វិបុល បានប្រគល់ដី និងកាត់ឈ្មោះជូនលោកស្រី អេង ស៊ីម៉ា ដែលជាម្តាយនាង ដេត ម៉ាលីណា ។ រយៈពេលជិត ១ ឆ្នាំចុងក្រោយនេះខ្ញុំមិនបានជួប ឬទៅផ្ទះរបស់ ឌួង ឆាយ និងនាង ដេត ម៉ាលីណា ទេ ។ ទើបតែរយៈពេល ២ ខែមុននេះពូបង្កើតរបស់នាង ដេត ម៉ាលីណា ឈ្មោះ អេង សំផល អេង សោភា ដែលជាកូនចៅខ្ញុំផង និងមិត្តភក្ដិជិតដិតបំផុត (ជាប៉ូលិស) ដែលបានដឹងរឿងគ្រប់យ៉ាងតាំងពីដើមដល់ចប់ បានយកឡានមកដឹករូបខ្ញុំបាទទៅជួប ដេត ម៉ាលីណា នៅផ្ទះរបស់នាងដែលមានការចូលរួម ៖ ១- ដេត រិទ្ធី បងប្រុសបង្កើតរបស់នាង ដេត ម៉ាលីណា ២- អេង សំផល (ពូ) ៣- អេង សោភា និងរូបខ្ញុំបាទផ្ទាល់ព្រមទាំងម្ដាយបង្កើតរបស់នាង និងចៅៗទាំងអស់ ។

01

អំឡុងពេលជួបនោះដោយរូបខ្ញុំផ្ទាល់ និង អេង សោភា បានអង្វរថា សុំឱ្យ ដេត ម៉ាលីណា កុំប្ដឹង ឌួង ឆាយ អីអាណិតប៉ាផង ។ អាណិតដល់ចៅៗទាំង៣ ដោយខ្ញុំអង្វរពោលពាក្យថា អាឆាយ ឥឡូវវាអស់គោរមងារជាឧកញ៉ា ដូចបានដាក់ទោសវារួចហើយ ដូច្នេះកូនឯងកុំប្ដឹងវាទៀតអី បើពុំដូច្នេះកូនៗ ឌួង ឆាយ ធំឡើងវាស្អប់កូនឯង ។ តែនាង ដេត ម៉ាលីណា ថែមទាំងខឹងខ្ញុំ និងពូៗរបស់ខ្លួនទាំងពីរដោយប្រាប់ថា ឈប់យករឿង ឌួង ឆាយ មកនិយាយទៅ ចំណែក ដេត រិទ្ធី ក៏ប្រាប់ថា ពូងៀប កុំជួយ ឆាយ ទុកឱ្យច្បាប់ធ្វើការ ។

មូលហេតុដែលខ្ញុំចាកចេញពីផ្ទះនោះដោយភរិយាបានដាក់ចេញនូវបទបញ្ជាថ្មី ដើម្បីគ្រប់គ្រងរូបខ្ញុំ មានពេលមួយខ្ញុំគ្រាន់តែទៅខេត្តតែមួយយប់ទេ ហើយខ្ញុំត្រឡប់មកផ្ទះវិញ ខោអាវ និងសម្ភារៈរបស់ខ្ញុំប្រើត្រូវបានគាត់ប្រើឱ្យកូនចៅយកទៅដុតកម្ទេចចោលអស់ព្រមទាំងបង្ហោះវិីដេអូទៀត ។ មានពេលខ្លះវាយដំរូបខ្ញុំស្រេចតែចិត្តពេលគាត់ខឹងម្ដងៗ ហើយថែមទាំងចាក់សោររូបខ្ញុំនៅក្នុងផ្ទះជាមួយចុងភៅ ២ នាក់ទៀត ។ ចំពោះរូបខ្ញុំវិញបានគិតថាមនុស្សយើងគ្រប់រូបរស់នៅក្រោមច្បាប់ មានសិទ្ធិសេរីភាពពេញលេញក្នុងការដើរធ្វើការដើម្បីបម្រើជាតិប្រកបមុខរបររកស៊ីដោយគ្មានការហា.មឃា.ត់ ។ ចំណែករូបខ្ញុំវិញសុំតែមួយសប្តាហ៍សេរីភាពកន្លះថ្ងៃក៏គេមិនឱ្យដែរ ។ ទន្ទឹមនឹងនេះ ខ្ញុំបានរៀបចំសំណុំរឿងរួចរាល់ហើយ កំពុងដាក់ប្តឹ.ងទៅសមត្ថ.កិច្ចលើបញ្ហានេះ ៕

2