អាជ្ញាធរខេត្តកណ្តាល កំណត់ជា “តំបន់ក្រហម” និង “តំបន់លឿងទុំ” ផ្នែកខ្លះនៃភូមិព្រែកតារ័ត្ន និងភូមិពោធិបាន ក្នុងស្រុកកោះធំ (មានផែនទី)

(កណ្តាល)៖ តាមសេចក្តីសម្រេចរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្រ្តផ្នែកខ្លះនៃភូមិព្រែកតារ័ត្ន និងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល និងត្រូវកំណត់ជា "តំបន់ក្រហម" និង "តំបន់លឿងទុំ" ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ដោយពេលថ្មីៗនេះ មានអាជីវករនៅក្នុងផ្សារព្រែកគល់ បានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ២០២១ ហើយបានធ្វើតេស្តសំណាករកឃើញវិជ្ជមានកូវីដ-១៩។

រដ្ឋបាលស្រុកកោះធំ បានធ្វើការផ្អាកការលក់ដូរនៅផ្សារព្រែកគល់ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការចម្លងមេរោគនៅទីតាំងដែលមានមនុស្សច្រើន។ ទន្ទឹមនឹងនេះ រដ្ឋបាលស្រុក ក៏បានធ្វើរបាយការណ៍ស្នើសុំរដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចបិទខ្ទប់ភូមិសាស្រ្តផ្នែកខ្លះនៃភូមិព្រែកតារ័ត្ន និងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល និងត្រូវកំណត់ជា "តំបន់ក្រហម" និង "តំបន់លឿងទុំ" ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រោយលទ្ធផលនៃការធ្វើតេស្តសំណាកអ្នកពាក់ព័ន្ធមួយចំនួន មានវិជ្ជមានកូវីដ-១៩។

ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទទួលបន្ទុកស្រុកស្អាង និងស្រុកកោះធំ នៃគណ:កម្មការខេត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ២០២១ ពិសេសឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល, រដ្ឋបាលខេត្តកណ្តាល បានធ្វើការសម្រេចបិទខ្ទប់ភូមិសាស្រ្តផ្នែកខ្លះនៃភូមិព្រែកតារ័ត្ន និងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល និងត្រូវកំណត់ជា "តំបន់ក្រហម" និង "តំបន់លឿងទុំ" ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងទី២១ ខែឧសភា ឆ្នាំ២០២១ នេះតទៅ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប ចូលរួមសហការ និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានការជាប់ពាក់ព័ន្ធ ឬសង្ស័យ ឬបញ្ហាសុខភាពផ្សេងៗ៕

1

2

3

4

5

6

7

8