ផ្សារគគីរ នៅស្រុកកៀនស្វាយ ត្រូវបានអភិបាលខេត្តកណ្តាលឲ្យបើកដំណើរឡើងវិញហើយ ប៉ុន្តែត្រូវ…

(កណ្តាល)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចេញសេចក្ដីសម្រេច ស្តីពីការអនុញ្ញាតបើកដំណើរការអាជីវកម្មផ្សារគគីឡើងវិញ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

នៅក្នុងសេចក្តីសម្រេចនោះដែរ បានឲ្យដឹងថា ក្នុងអំឡុងពេលដំណើរការអាជីវកម្មផ្សារគគីរឡើងវិញ បងប្អូនអាជីវករ និងសាធារណៈជនទូទៅ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល រួមមាន៖ ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និង ការវាស់កម្ដៅ ជាពិសេស អនុវត្តតាមវិធានការ “៣ ការពារ - ៣ កុំ” របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាចាំបាច់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

រដ្ឋបាលស្រុកកៀនស្វាយ ត្រូវទទួលបន្ទុកអនុវត្ត និងសម្របសម្រួលការងារចាំបាច់ ដូចជា៖

- ការងារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ

- ដឹកនាំ ត្រួតពិនិត្យ និងសហការជាមួយគណៈកម្មការគ្រប់គ្រងផ្សារ ដើម្បីណែនាំដល់បងប្អូនអាជីវករលក់ដូរទាំងអស់ ត្រូវរៀបចំខ្សែសុវត្ថិភាពចងព័ន្ធជុំវិញទីតាំង ឬកន្លែងលក់ដូរនីមួយៗ ដើម្បីរក្សាគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងរៀបចំដាក់អាល់កុល ឬជែល សម្រាប់អតិថិជនលាងដៃគ្រប់ៗគ្នា

- ការងារត្រួតពិនិត្យ និងគ្រប់គ្រងកន្លែងលក់ម្ហូបអាហារ ហាងទំនិញ ការផ្គត់ផ្គង់ទំនិញ អាជីវកម្មដ្ឋាន និងសេវាកម្ម ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយអនុវត្តតាមវិធានការសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ជាធរមាន

- លើកទឹកចិត្ត និងណែនាំដល់បងប្អូនអាជីវករ និង ប្រជាពលរដ្ឋឱ្យប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធធនាគារ(ឬអនឡាញ) ឬឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ

- កំណត់គោលការណ៍ចាំបាច់ ដើម្បីធានាប្រសិទ្ធភាពការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាល

នៃជំងឺកូវី៥-១៩៕

ដើម្បីជ្រាបកាន់ច្បាស់បន្ថែមទៀត សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖

1

2