អាជ្ញាធរខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០៦នាក់ ដែលម្នាក់មកពីភ្នំពេញ និង ០៥នាក់ទៀតជាកម្មករ-កម្មការិនី ព្រមទាំងមានប្រវត្តិដំណើរប៉ះពាល់ច្រើន

(កំពង់ឆ្នាំង)៖ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបន្ដរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៦នាក់ថ្មីបន្ថែមទៀត ដែលក្នុងនោះ មាន ០៥នាក់ ជាកម្មករ-កម្មការិនី និងម្នាក់ទៀតមកពីរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថាៈ ករណីឆ្លងរាលដាលនៃវិជ្ជមានកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៦នាក់បន្ថែម ដែលមានរាយនាមដូចខាងក្រោម៖

១-ឈ្មោះ ហេង ខ្លី ភេទស្រី អាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិធ្លករលើង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ជាកម្មការិនីធ្វើការនៅរោងចក្រហឹរ៉ាយហ្សិន។ បានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ មានការពាក់ព័ន្ធជាមួយសមាជិកគ្រួសារចំនួន ៦នាក់ និងមានបងធ្វើការនៅរោងចក្រ តឹកហ្វុក។

២-ឈ្មោះ ហេង ស្រីរ័ត្ន ភេទស្រី អាយុ ២០ឆ្នាំ មានអាស័យដ្ឋាននៅភូមិធ្លករលើង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ជាកម្មការិនីធ្វើការនៅរោងចក្រហឹរ៉ាយហ្សិន។ បានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដែលធ្វើការនៅរោងចក្រតឹកហ្វុក មានការពាក់ព័ន្ធជាមួយសមាជិកគ្រួសារចំនួន ៣នាក់ និងបានជិះរថយន្តជាមួយកម្មករផ្សេងទៀតចំនួន ៥០នាក់ ម្ចាស់រថយន្តឈ្មោះ យាន រំអម។

៣-ឈ្មោះ ស្រី សុខនី ភេទស្រី អាយុ ៣៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ជាកម្មការិនីធ្វើការនៅរោងចក្រហឹរ៉ាយហ្សិន។ បានជិះរថយន្តជាមួយមនុស្សចំនួន ៣នាក់ (ក្នុងកាប៊ីនមុខ) មានម្នាក់ធ្វើការនៅរោងចក្រ តឹកហ្វុក មានប្តី និងកូន ៤នាក់។

៤-ឈ្មោះ យ៉ែម រ៉ាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ជាកម្មកររោងចក្រ ត្រូវជាប្ដីរបស់ឈ្មោះ ស្រី សុខនី អ្នកវិជ្ជមានកូវីដ-១៩។

៥-ឈ្មោះ យន ណាវីន ភេទស្រី អាយុ ១៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ជាកម្មកររោងចក្រ ត្រូវជាកូនរបស់ឈ្មោះ ស្រី សុខនី អ្នកវិជ្ជមានវីដ-១៩។

៦-ឈ្មោះ ឌឹម ឡៃ ភេទប្រុស អាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ គាត់បានធ្វើដំណើរពីសង្កាត់ចោមចៅ រាជធានីភ្នំពេញ មកភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ស្រុករលាប្អៀរ តែបាននៅដាច់ដោយឡែក។ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានយកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ទឹកហូត។

អ្នកវិជ្ជមានវីដ-១៩ទាំង ០៦នាក់ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច៕

1

2