ស៊ែរឲ្យគ្រប់គ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ទៅទីតាំងកន្លែងលក់អឺវាន់ បាយម្ហូប (ទល់មុខមន្ទីរពេទ្យ គន្ធបប្ផា ព្រះបរមរាជវាំង)

(ភ្នំពេញ)៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ទៅទីតាំងកន្លែងលក់អឺវាន់ បាយម្ហូប (ទល់មុខមន្ទីរពេទ្យ គន្ធបប្ផា ព្រះបរមរាជវាំង) ដែលមានទីតាំងស្ថិតនៅតាមផ្លូវលេខ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី១០ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 21_19 33 24