ស៊ែរឲ្យគ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ទៅចាក់វ៉ាក់សាំងដូសទី១ នៅសាលាបឋមសិក្សា ឫស្សីកែវ

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ទៅចាក់វ៉ាក់សាំងដូសទី១ នៅសាលាបឋមសិក្សា ឫស្សីកែវ ដែលមានទីតាំងស្ថិតនៅសង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងដូសទី១ ស៊ីណូវ៉ាក់ ទីតាងខាងលើនេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ម៉ោង ៨ ព្រឹក។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

190193045_139694998204043_2358196296550429694_n