អាជ្ញាធរខេត្តស្វាយរៀង រកឃើញ និងបង្ហាញឈ្មោះ ព្រមទាំងប្រវត្តិដំណើរប៉ះពាល់ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់

(ស្វាយរៀង)៖ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានបន្តរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៧នាក់ ដោយយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ។

នៅក្នុងលិខិតជូនដំណឹងនោះដែរ រដ្ឋបាលខេត្តស្វាយរៀង បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់ មេត្តាជ្រាបថាៈ នៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៤១១នាក់ (ស្រី ១៧១នាក់), ករណីជាសះស្បើយចំនួន ៣៣៤នាក់ (ស្រី ១៣៤នាក់), ករណីកំពុងសម្រាកព្យាបាលចំនួន ៧១នាក់ (ស្រី ៣៥នាក់) និងករណីស្លាប់ចំនួន ០៥នាក់ (ស្រី ០២នាក់)។

ដោយយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ (ស្រី ០៣នាក់) ក្នុងខេត្តស្វាយរៀង ដែលមានឈ្មោះ និងប្រវត្តិដំណើរប៉ះពាល់ ដូចខាងក្រោម៖

1

2