ចូលរួមអបអរផង! អភិបាលខេត្តកណ្តាល ប្រគល់លំនៅឋានអចិន្ត្រៃយ៍ជូនប្រជាពលរដ្ឋ ១៧១គ្រួសារ នៅជិតគម្រោងសាងសង់ព្រលានយន្តហោះថ្មី

(កណ្តាល)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនិង ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមជាអធិបតីក្នុងពិធីប្រគល់លំនៅឋានអចិន្ត្រៃយ៍ជូនគ្រួសារប្រជាពលរដ្ឋចំនួន១៧១គ្រួសារ ដែលរស់នៅក្នុងសំណង់បណ្តោះអាសន្នលើខ្នងទំនប់ ៥៤, ៩២ និង៩៤ ស្ថិតក្នុងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។

1

2

លំនៅឋានទាំងនេះជាប្រភេទលំនៅឋានថ្មី ស្អាត សាងសង់ឡើងតាមលក្ខណៈស្តង់ដារបច្ចេកទេស ប្រកបដោយផាសុខភាព និងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Cambodia Airport Investment។ លំនៅដ្ឋាននីមួយៗ មានទំហំ ៥ម៉ែត្រ x ៨ម៉ែត្រ ដែលសាងសង់តាមប្លង់ស្ថាបបត្យកម្មដោយរក្សាគម្លាតផ្នែកខាងមុខ ៥,៥ម៉ែត្រ និងគម្លាតខាងក្រោយ ៦,៥ម៉ែត្រ ដើម្បីឱ្យគ្រួសារប្រជាពលរដ្ឋអាចសាងសង់សំណង់បន្ថែមនៅលើទីតាំងដីឡូតិ៍ផ្នែកក្រោយក្នុងទំហំអតិប្បរមា ៣,៥ម៉ែត្រ x ៤,៥ម៉ែត្រ ដែលមានគម្លាតពីរបងដីខាងក្រោយ១ម៉ែត្រ។ ការសាងសង់លំនៅឋាននេះ គឺមានការចុះតាមដានត្រួតពិនិត្យជាប្រចាំពីក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកទេសលំនៅឋាន ដើម្បីធានានូវគុណភាព និងសុវត្ថិភាពផងដែរ។

3

4

សូមជម្រាបជូនផងដែរថា កាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ដើម្បីជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ដែលមានផ្ទៃក្រឡាត្រឹមតែ ៤០០ហិកតា ដែលទទួលអ្នកដំណើរបានប្រមាណ៥លាននាក់ តែប៉ុណ្ណោះ។ ដែលឥលូវប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសភូមិសាស្រ្តខេត្តកណ្តាល និងមួយផ្នែកទៀត នៃខេត្តតាកែវ ដើម្បីធ្វើជាទីតាំងសម្រាប់ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីលំដាប់4F នៅលើផ្ទៃដីទំហំសរុប ២៦០០ហិកតា ដែលក្នុងនោះស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល មានទំហំ ២២១២.៣ហិកតា ឆ្លងកាត់ស្រុកចំនួនពីរ គឺស្រុកកណ្តាលស្ទឹង និងស្រុកស្អាង។ ហើយអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ អាចទទួលអ្នកដំណើរបានរហូតដល់ ៤៥លាននាក់ នៅពេលបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០៥០៕

5

6

7

8

9

10

11

12