ក្មេងស្រីអាយុ៣ឆ្នាំដែលវង្វេងក្នុងព្រៃ ត្រូវបានឆ្កែអាយុ ១៧ ឆ្នាំយាម ១៥ម៉ោង រហូតត្រូវបានជួយសង្គ្រោះ

អូស្ដ្រាលី៖ រដ្ឋឃ្វីនឡែន, ប្រទេសអូស្ត្រាលីក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់បានវង្វេងបាត់បង់នៅក្នុងព្រៃដោយចៃដន្យ។ ក្មេងស្រីនោះវង្វេងបាត់នៅពេលដែលមានអាកាសធាតុចុះត្រជាក់ ហើយមានភ្លៀង នាងមានត្រឹមតែអាវក្រៅស្ដើង និងស្លៀកខោខ្លី នឹងមានឆ្កែដែលមានអាយុ១៧ឆ្នាំទៅជាមួយនាង ឆ្កែនោះមានឈ្មោះថា Max។ ក្រុមគ្រួសាររបស់នាងមានទូរស័ព្ទទៅប្ដឹងប៉ូលីសភ្លាមៗបន្ទាប់ពីរកនាងមិនឃើញ។ គ្រប់គ្នាបានចំណាយពេលដែលទៅ១៥ម៉ោងក្នុងការរកនាង នៅតែរកនាងមិនឃើញ ប៉ុន្ដែជាសំណាងល្អមានគេឃើញដានរបស់ Max ហើយទីបំផុតពួកគេក៏រកនាងឃើញ។

2

ឆ្កែជាមិត្ដដ៏ស្មោះត្រង់!

1

ហេតុការណ៍នេះបានកើតឡើងនៅខែមេសាឆ្នាំ ២០១៨ ហើយត្រូវបានគេយកមកផ្សព្វផ្សាយពាសពេញបណ្តាញសង្គមក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នៅពេលនោះក្មេងស្រី ដែលមានឈ្មោះ អារ៉ូរ៉ា ទើបតែមានអាយុ ៣ឆ្នាំ បានដើរចេញពីផ្ទះដោយគ្មានការអនុញ្ញាត ដោយបានដើរចូលព្រៃក្បែរផ្ទះ។ Max(ឆ្កែ)មានអាយុ ១៧ ឆ្នាំ ដែលខូចត្រចៀក និងភ្នែក ខ្លះក៏ដោយ ក៏វាបានតាមក្មេងស្រីភ្លាមៗ នៅពេលវាដឹងថាម្ចាស់តូចរបស់វាបានចេញពីផ្ទះ ហើយបាននៅក្បែរនាងគ្រប់ពេល។

4

បន្ទាប់ពីការស្វែងរកនិងជួយសង្គ្រោះអស់រយៈពេលជាង ១៥ ម៉ោងការស្វែងរកមិនបានជោគជ័យ។ អ្នកស្រី Leisa Marie Bennett បាននិយាយថាភ្លាមៗនោះ នាងបានលឺសំលេងមិនធម្មតា និងបានដើរតាមសំលេងនោះក៏បានរកឃើញ Max ហើយទីបំផុតគេបានរកឃើញ ក្មេងស្រីនោះ ចម្ងាយ ២ គីឡូម៉ែត្រពីផ្ទះរបស់នាង។ អ្នកស្រីបានបន្ដថា "ខ្ញុំបានដើរទៅលើភ្នំ ហើយនៅពេលខ្ញុំឡើងដល់កំពូលភ្នំ ខ្ញុំបាន ឃើញ Max ហើយវានាំខ្ញុំទៅកន្លែងក្មេងស្រីនោះ" ។

3

អ្នកស្រី ក៏បានចង្អុលបង្ហាញថាសីតុណ្ហភាពបានធ្លាក់ចុះត្រឹមតែ ១៥ អង្សាសេហើយនៅពេលរកឃើញ ក្មេងស្រីនោះកំពុងរងាញ័រនៅក្រោមផ្ទាំងថ្ម។ Max ថែមទាំងបានឈរបិទផ្ទាំងថ្មដើម្បីឲ្យក្មេងស្រីនោះមានភាពកក់ក្តៅ ហើយរង់ចាំរហូតដល់ក្រុមជួយសង្គ្រោះបានមកដល់ ។

5

បន្ទាប់ពីក្មេងស្រីត្រូវជួយសង្គ្រោះ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការត្រួតពិនិត្យសុខភាព។ នាងត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថាមិនមានបញ្ហាអ្វីធំដុំនោះទេដោយគ្រាន់តែមានស្នាមកោសនៅលើដងខ្លួនរបស់នាងប៉ុណ្ណោះ។ រដ្ឋាភិបាលក្នុងតំបន់ បានសរសើរ Max ថាជា“ ឆ្កែប៉ូលីសដ៏មានកិត្តិយសនៃរដ្ឋឃ្វីនលែន” សម្រាប់ភាពក្លាហាន និងស្មោះត្រង់របស់វា។ ប្រភព៖ បរទេស

6

7